កែប៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំវាយតំលៃចំណុចខ្លាំង ចំណុចខ្សោយសំណូមពរ ការអនុវត្តតួនាទីភារកិច្ចនៃកងរាជអាវុធហត្ថ ការការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងភូមិសាស្រ្តខេត្តកែបក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងមក។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុកផងដែរ។