កំពង់ចាម៖ នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សែម ហាក់ នាយសេនាធិការស្ដីទី តំណាងឱ្យលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំនាយ នាយរងនៃកងរាជអាវុធហត្ថក្រោមឱវាទ ចុះសួរសុខទុកភរិយា របស់លោកនាយចំណង់ កែវ ពុទ្ធិកា ជំនួយការការិយាល័យផែនការ និងទិន្នន័យបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលបានសម្រាលកូននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះដែរ លោកនាយសេនាធិការស្ដីទី បាននាំយកអំណោយជាថវិការបស់លោកឧត្ដមសេនីយ៍ មេបញ្ជាការ ចំនួន ១,០០០,០០០រៀល និងថវិកានាយ នាយរងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ចំនួន ១,០៣០,០០០រៀល សរុបថវិកាចំនួន ២,០៣០,០០០រៀល ប្រគល់ជូនលោកនាយចំណង់ កែវ ពុទ្ធិកា ស្ថិតនៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។