រតនគិរី៖ នៅព្រឹកថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹក ភ្លៀងនៅទន្លេស្រែពក ស្ថិតក្នុងភូមិដីឡូ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគីរី ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បាននាំយកប្រេងសាំងចំនួន ៦០ លីត្រ ប្រគល់ជូនគណៈបញ្ជាការឯកភាពស្រុកលំផាត់ ដើម្បីប្រើប្រាស់ក្នុងការជួយសង្គ្រោះ និងដឹកជញ្ជូនប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព ។