កំបូល៖ ព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារក្រុមគ្រូពេទ្យកងរាជអាវុធហត្ថ ក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ នៅវត្តកំបូល។ សរុបរយៈពេល០៩ថ្ងៃ (ពីថ្ងៃទី១១-១៩ ខែតុលា ឆ្នាំ២០២១) ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថចំនួន ២៣នាក់ ស្មើនឹង៤ក្រុម បានចូលរួមចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋនៅវត្តកំបូល(សង្កាត់កំបូល)បានចំនួន១៣,៣៧៣នាក់ ក្នុងនោះស្រ្តីចំនួន ៦,៨៤៦នាក់។