បាត់ដំបងៈ ដោយគិតគូរពីផលលំបាករបស់ប្រជាកសិករ ក្នុងការធ្លាក់ថ្លៃនូវតំលៃស្រូវអង្ករ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្តខេត្តបាត់ដំបង បានចាត់ចែងក្រុមការងារកងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះទៅប្រមូលទិញអង្ករស្រូវ សែន ក្រអូបពីប្រជាពលរដ្ឋ
នៅក្នុងខេត្តបាត់ដំបង ចំនួន ១០តោន ដែលក្នុងតំលៃលើទីផ្សារលក់ចេញ ១តោន តំលៃ៥៥០$ ដើម្បីយកផ្គត់ផ្គង់ក្នុងអង្គភាព ក៍ដូចជាការចូលរួមដោះទុក្ខលំបាករបស់ប្រជាកសិករយើង។