You are currently viewing លោកឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំស្តីពីផែនការ ចល័តយន្តហោះប្រតិកម្មធុន MIG-21 និង MF-7121

លោកឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំស្តីពីផែនការ ចល័តយន្តហោះប្រតិកម្មធុន MIG-21 និង MF-7121

ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំផែនការ លេខ២២/២០២១ ស្តីពីការចល័តយន្តហោះប្រតិកម្មធុនMIG-21 និង MF-7121 ពីបញ្ជាការដ្ឋាន កងទ័ពជើងអាកាស ទៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងពិពណ៌។