You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលភាសាបារាំងជំនាន់ទី០៣

ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលភាសាបារាំងជំនាន់ទី០៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលភាសាបារាំងជំនាន់ទី០៣ ដោយមានការចូលរួមពីសំណាក់ លោកវរសេនីយ៍ត្រី វាំងស៊ង់ ម៉ារេស្កូ(Vincent  arescaux) ប្រធានគម្រោងសហប្រតិបត្តិការបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយករង ក្រុមយោធាចារ្យ អ្នកគ្រូភាសាបារាំង ប្រធានមន្ទីរ សិក្ខាកាម និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។