កំពង់ចាម៖ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការប្រជុំជួរមេបញ្ជាការ ស្ដីពីការវាយតម្លៃនាយ នាយរងអាវុធហត្ថដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២២។ ពិធីនេះក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ។