ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាងកងរាជអាវុធហត្ថកម្ពុជា និងកងអាវុធជាតិបារាំង លើគំរោងសត្វសុនខ ជាមួយលោក M. Fabrice Etienne លេខា ស្ថានទូតបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។