You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Nyoman Sukasana ចូលជួបសម្ដែងការគួរសម និងជម្រាបលា!

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Nyoman Sukasana ចូលជួបសម្ដែងការគួរសម និងជម្រាបលា!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោករសេនីយ៍ឯក Nyoman Sukasana អនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលដែលលោកត្រូវបានបញ្ចប់បេសកកម្មការទូតរយៈពេលបីឆ្នាំ នៅកម្ពុជា។