ឧត្តរមានជ័យ៖ ព្រឹកចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រជុំផ្សព្វផ្សាយកិច្ចសម្ភាសន៍ពិសេស ទទក ជាមួយ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ក្រោមប្រធានបទ ការពង្រឹងទំនាក់ទំនងមិត្តភាព ជប៉ុន-កម្ពុជា ក្នុងឱកាសគម្រប់ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា និងវិធានការនានា ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថទាំងអស់ ដោយឡែកនៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការ ក៏បានធ្វើការផ្សព្វផ្សាយដល់ នាយ នាយរង គ្រប់ៗគ្នាផងដែរ។