អហ បាត់ដំបង៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៦និង១៥នាទី កម្លាំងអាវុធហត្ថស្រុកមោងឫស្សីបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ដែលប្រើអំពើហិង្សា នៅចំណុចភូមិពោធិ2 ឃុំគា ស្រុកមោង ខេត្តបាត់ដំបង។ ជនសង្ស័យឈ្មោះ ផាន់ រដ្ឋា ហៅស៊ីស ភេទប្រុស ភេទ២៤ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគីរី បាត់ដំបង។ សូមបញ្ជាក់ថា នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ ត្រង់ភូមិតាតុក2 ឃុំមោង ស្រុកមោង ខេត្តបាត់ដំបង មានការឈ្លោះប្រកែកពាក្យសម្តីគ្នា រហូតឈានដល់យកកាំបិតកាប់នៅជនរងគ្រោះ បណ្ដាលឱ្យត្រូវ ៣កាំបិត ចំត្រង់ដៃឆ្វេងមួយកាំបិត ត្រង់ឆ្អឹងជំនីមួយកាំបិត ត្រង់ផ្ទៃមុខមួយកាំបិត (របួសជាទម្ងន់)។ ជនរងគ្រោះឈ្មោះ គៀន ណៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន ទីលំនៅកន្លែងកើតហេតុខាងលើ។

អាវុធហត្ថឃាត់ខ្លួនបុរសម្នាក់កាប់គេបីកំបិតដោយសារឈ្លោះប្រកែកពាក្យសម្តីគ្នា
- Post author:Eng Hy
- Post published:August 31, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័ួ ០៣នាក់ ពាំក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធជាមួយករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
