កំពង់ចាម៖ នៅវេលាម៉ោង ១៨និង ៥០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ៈ
១. ឈ្មោះ សំរិទ្ធ កក្កដា ភេទប្រុស ហៅដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរត់ម៉ូតូឌុប រស់នៅភូមិអំពិលើល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២.ឈ្មោះ អ៊ុក ស៊ាងហ៊ន់ ហៅហ័ន ភេទប្រុស អាយុ៤០ឆ្នាំ មុខគ្រូបង្រៀន រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សចំនួន០៣កញ្ចប់, ទូរស័ព្ទដៃចំនួន០២គ្រឿង, ថង់ប្លាស្ទិកសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។