You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ស្វាយរៀង៖ រសៀលថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែតុលា និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២១។ ក្នុងពិធីនោះដោយមានការអញ្ជើញចូលរួមពីសំណាក់  លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ នាយរិយាល័យ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើដល់នាយទាហាន នាយទាហានរងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ ថែទាំសុខភាព  ការធ្វើអនាម័យ សម្អាតអង្គភាពដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លោកមេបញ្ជាការ  បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេសកងរាជអាវុធហត្ថខេត្ត ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យបានម៉ឺងម៉ាត់ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងណែនាំដល់សមាជិកក្រុមគ្រួសាររបស់ខ្លួន ម្នាក់ៗតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដាក់ទិសដៅបន្ដ៖ ពង្រឹងការងារគ្រប់គ្រងដឹកនាំបញ្ជា និងគ្រប់គ្រងអនុវត្តម៉ឺងម៉ាត់ ច្បាប់លក្ខន្តិក បទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ ជំរុញបន្ថែមការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ចូលរួមសហការជាមួយអង្គភាពដែលពាក់ព័ន្ធ ពង្រឹងវេនប្រចាំបញ្ជា ប្រចាំការទាំងខេត្ត និងតាមបណ្ដាក្រុង-ស្រុក។