You are currently viewing កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី

កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី

ក្រចេះ៖ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រីសាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ នៅវេលាម៉ោង ១០:៣០នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងស្នាក់ការសន្តិសុខ៧០៧ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន សុយាន ចុះបង្រ្កាបករណីហិង្សា និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ស្ថិតនៅចំណុចត្រពាំងជ័យ ភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តក្រចេះ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ឈួន រះ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅទីតាំងបង្ក្រាបខាងលើ។

កម្លាំងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន ( ម៉ាទឹកកក ) ចំនួន ០៧ កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ឧបករណ៍សំរាប់ចូកគ្រឿងញៀនចំនួន០១, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន, លោកហធាតុពណ៌លឿង ចំនួន ០១ វង់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។