ស្វាយរៀង៖ ដោយបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយរបស់ជនរងគ្រោះបានប្ដឹងមកកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្ត និងដោយមានការដឹកនាំសម្របសម្រួលដោយ លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់កាស៊ីណូម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការសហការជាមួយក្រុមហ៊ុនកាស៊ីណូក៏បានចុះទៅដល់បន្ទប់ លេខ៥៥៣៥ បានរំដោះជនរងគ្រោះដែលត្រូវបានគេបង្ខាំងទុកចំនួន ១៣នាក់ ស្រី ០២នាក់។
១. ឈ្មោះ ឡេ ធីធិនធុយ ភេទស្រី អាយុ ១៦ឆ្នាំមានទីលំនៅសង្កាត់៧ ក្រុងហូជីមិញ ប្រទេសវៀតណាម។
២. ឈ្មោះ ង្វៀង យឹងយ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិអាប់យ៉ូយ ឃុំបេនកូវ ស្រុកអាំងធិន ខេត្តតៃនិញ ប្រទេសវៀតណាម។
៣. ឈ្មោះ ហូរ ជីហ៊ុយ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិអាងយ៉ាង ឃុំឡុងសៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម។
៤. ឈ្មោះ ង្វៀង វឹងយ៉ាង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិថាន់សឺង ឃុំថាន់តី ស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។
៥. ឈ្មោះ ង្វៀង វ៉ាងជុង ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ឃុំកឹមយ៉ាង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។
៦. ឈ្មោះ ឡេ ហឿហៀងវីន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិស៊ុឡ ឃុំទៀងថឹង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។
៧. ឈ្មោះ ហ្វាម ចាំងទៀងដាក ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិឡុងកើម សង្កាត់ឡុងខាន់ ខេត្តតៃនិញ ប្រទេសវៀតណាម។
៨. ឈ្មោះ ង្វៀង ថាន់កឹង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិឡុងហី សង្កាត់ឡុងធឹង ខេត្តតៃនិញ ប្រទេសវៀតណាម។
៩. ឈ្មោះ ចឹង វឹងទឹង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិហ្កជួយ សង្កាត់ហឹងឌៀង ខេត្តឡុងអាង ប្រទេសវៀតណាម។
១០. ឈ្មោះ ង្វៀង យ៉ាងហាន់ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិកជួយ ឃុំហឹងឌៀង ស្រុកតឹងហឹង ខេត្តឡុងអាង ប្រទេសវៀតណាម។ ។
១១. ឈ្មោះ ឌាំង ធីប៊ិតទៀង ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិឡុងវ៉ា ឃុំឡុងធឹង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។
១២. ឈ្មោះ ង្វៀង ថាន់វ៉ាង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ឃុំលឹងសុង សង្កាត់ធូឌឹក ក្រុងហូជីមិញ ។
១៣. ឈ្មោះ ង្វៀង ហ្វាងយឿង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។
លុះដល់វេលាម៉ោង ១៥ និង៤០ នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថបានសហការជាមួយស្នងការនគរបាលខេត្តស្វាយរៀងបានប្រគល់ជនរងគ្រោះចំនួន ១១នាក់ ស្រី ០២នាក់ ទៅឱ្យកងទ័ពការពារព្រំដែនខេត្តតៃនិញ នៅចំណុចច្រកទ្វារអន្តរជាតិបាវិតម៉ុកបាយ នៅចំណុចបង្គាលព្រំដែនលេខ១៧១។
ដោយឡែកជនជាតិវៀតណាមចំនួន ០២នាក់ ភេទប្រុស ជាជនបរទេសអន្តោប្រវេសន៍មានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់បានធ្វើការអប់រំ និងប្រគល់ឱ្យឪពុកម្តាយយកវិលត្រឡប់ទៅលំនៅដ្ឋាននៅរាជធានីភ្នំពេញវិញ។