ឧត្តរមានជ័យ : វេលាម៉ោង ១៤ និង០០នាទី រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ នាយទាហាន នាយទាហានរង អាវុធហត្ថចូលនិវត្តន៍ និងគ្រួសារអាវុធហត្ថ
ពលី មរណ: ដែលជួបការលំបាក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ សរុបចំនួន ៦០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល និងអង្ករ ៥០គីឡូក្រាម ដែលសរុបថវិការអស់ចំនួន ៦ លានរៀល អង្ករអស់ចំនួន ៣ តោន ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ សរុបចំនួន ៦៣ នាក់ ។