កោះកុង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ថុង ណរុង មេបញ្ជាការ កងរាជអាវុធហត្ថហត្ថខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនឹត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២១។ សមាសភាពចូលរួមមានលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការសន្តិសុខ។
ក្រោយពីបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ ខែតុលា ទិសដៅការងារ ខែវិច្ឆិការួចមកលោក ឧត្តមសេនីយ៍ត្រី ថុង ណារុងមេបញ្ជាការ ក៏បានធ្វើការចែកជូននៅអាល់កុល ម៉ាស និងទឹកផ្លែឈើដល់បណ្ដាកងឯកភាពចំណុះមាន មន្ទីរទាំង៧ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ ក្នុងមួយអង្គភាពទទួលបាន ទឹកផ្លែឈើចំនួន ០១កេស អាល់កុល ០១ពីដុងស្មើនឹង ៣០លីត្រ នឹងសម្រាប់យោធិន០១នាក់ ទទួលបានម៉ាស់ ៥០ម៉ាស់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕