បន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រជុំផ្សព្វផ្សាយ និងរបៀបរបបធ្វើរបាយការណ៍ផែនប្រឡងប្រណាំង ដល់នាយការិយាល័យផែនការចំណុះមន្ទីរទាំង៧ និងលោកមេបញ្ជាការរងទទួលការងារប្រឡងប្រណាំងបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង៩។ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ថូ សេង មេបញ្ជាការរង ទទួលមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ។