You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការធ្វើការរឹបអូសឈើសន្និធិមួយកន្លែងដោយគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការធ្វើការរឹបអូសឈើសន្និធិមួយកន្លែងដោយគ្មានលិខិតអនុញ្ញាត

ព្រះវិហារ៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការធ្វើការរឹបអូសឈើសន្និធិមួយកន្លែងដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុចភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយនៅកន្លែងកើតហេតុ ពុំឃើញមានជនណាម្នាក់ចេញមុខមកអះអាងថាជាឈើរបស់ខ្លួនឡើយ ក្រុមការងារក៏បានជួលគោយន្ដចំនួនបីគ្រឿង ធ្វើការប្រមូលដឹកជញ្ជូនឈើអារយកមករក្សាទុកនៅស្នាក់ការថ្នាលបណ្ដុះកូនឈើផ្នែករដ្ឋបាលព្រៃឈើឆែប ដោយបានប្រគល់ជូនលោក គង់ ប៊ុនហួន ជាអ្នកទទួលថែរក្សាបណ្តោះអាសន្នដើម្បីធ្វើសេចក្តីប្រកាសជូនដំណឹងស្វែងរកម្ចាស់ឈើឲ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើលទ្ធផលវាស់វែងឃើញមានឈើអារប្រភេទលេខ២ (លំបោរ) ចំនួន១១៨សន្លឹក ស្មើនឹង  ៤.៧២៦ម៉ែត្រីគុណ ។