កំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ មាស សុន នាយសេនាធិការ ជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ។