You are currently viewing លោកវរសេនីយ៍ឯក ជា វុទ្ធី អញ្ជើញទទួលអំណោយពីសប្បុរជន!

លោកវរសេនីយ៍ឯក ជា វុទ្ធី អញ្ជើញទទួលអំណោយពីសប្បុរជន!

កណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល លោកវរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត បានអញ្ជើញទួលអំណោយសប្បុរសធម៌ពីលោក ហេង ដូល្លា និងភរិយា បាននាំយកអំណោយទឹកបរិសុទ្ធ អរុណា ដបតូចចំនួន ៥០កេស ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត មានក្តីសោមនស្សរីករាយក្រៃលែងចំពោះលោក ហេង ដូល្លា និងភរិយាដែលបានបរិច្ចាគ នូវធនធានផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត និងទឹកចិត្តជ្រះថ្លា ដែលមិនអាចកាត់ថ្លៃបាន ។ ក្នុងនាមនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងមូល សូមថ្លែងអំណរគុណនិងជូនពរដល់លោក ហេង ដូលា និងភរិយា បានប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។