ឧត្តមសេនីយ៍ត្រី​ អេង​ ហ៊ី​ ជម្រាបជូន សាធារណជន និងភេកហ្វេសប៊ុក គណនីឈ្មោះ CPC Watch ជ្រាបថា

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានឃើញផេកហ្វេសប៊ុក គណនីឈ្មោះ CPC Watch បានសរសេរផ្សព្វផ្សាយអត្ថបទ “លោក ឡោ ប៊ុនភ័ក្ត្រ មន្ដ្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលវាយពលរដ្ឋរហូតសន្លប់ កំពុងរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ” ។

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពឈ្មោះ ឡោ ប៊ុនភ័ក្ត្រ នេះពុំមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថនោះទេ។

ខ្ញុំបាទសូមបញ្ជាក់ថា កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរឿងក្តីនេះហើយ ប៉ុន្តែការស៊ើបអង្កេត គឺជាការសម្ងាត់។

កងរាជអាវុធហត្ថ សុំឱ្យផេកហ្វេសប៊ុក គណនីឈ្មោះ CPC Watch ធ្វើការកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមេត្តាជ្រាប។

សូមអរគុណ!