You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសគម្រប់ខួបកំណើត

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសគម្រប់ខួបកំណើត

សូមបួងសួងដល់ទេវតា និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមជួយគាំពារ បីបាច់ ថែរក្សា និងប្រោះព្រំប្រទានពរជ័យក្នុងឱកាសគម្រប់ខួបកំណើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូម ឯកឧត្តម នាយឧត្តមសេនីយ៍ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។

សូម ឯកឧត្តម នាយឧត្តមសេនីយ៍ និង ​​​​​​​លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅស្រីជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕