ព្រះសីហនុ៖ នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធនៃសព លោក នូវ សាវន អតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ (ចូលសោធន៍និវត្តន៍) ដែលបានទទួលមរណៈភាពនៅវេលាម៉ោង១៥:២០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដោយរោគាពាធ ដល់លំនៅដ្ឋាននៃសព ស្ថិតក្រុមទី១៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភនូវគ្រឿងបរិភោគ បរិភោគ និងបច្ច័យបុណ្យមួយចំនួន ជូនដល់សាច់ញាតិក្រុមគ្រួសារនៃសពរួមមានអង្ករ ចំនួន ០៨បាវ ស្មើនឹង ៤០០គីឡូក្រាម, ទឹកពិសារបរិសុទ្ធ ចំនួន ០៥កេស, ទឹកក្រូច ចំនួន ០៥កេស និងថវិកា ២,២៥០,០០០រៀល។
សូមបញ្ជាក់ថា: កម្មវិធីបុណ្យសព អតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ (ចូលសោធន៍និវត្តន៍) លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីខ្មែរ និងធានារ៉ាប់រងរាល់ការចំណាយផ្សេងៗក្នុងកម្មវិធីនេះទាំងស្រុង។