បន្ទាយមានជ័យ៖ កាលពីសៀលថ្ងៃសៅរិ៍ ទី៣០ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលគ្រឿងឧបភោគបរិភោគមានអង្ករទម្ងន់ ១,២៥តោន, ទឹកបរិសុទ្ធចំនួន៥០យួរ, មីចំនួន៣០កេស, ភេសជ្ជៈចំនួន១០កេស, ម៉ាស់ចំនួន០១កេសធំ និងអាល់កុលចំណុះ៣០លីត្រ ពីលោក ROCKY សប្បុសជនជនជាតិឥណ្ឌា ទុកសម្រាប់ប្រើប្រាស់ក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
ក្នុងឱកាសនោះដែរលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរ លោក ROCKY សូមឱ្យមានសុភាពល្អ រកស៊ីទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច និងជៀសឱ្យផុតពីជំងឺកូវីដ-១៩ ផងដែរ ៕