បន្ទាយមានជ័យ: កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ពាក់ព័ន្ធករណីលួច ហើយព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងបញ្ជូនជស្ស័យ ៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ចំណែកម្នាក់ទៀតមានវិជ្ជមានកូវីដ.១៩ ត្រូវបានអនុញ្ញាតដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឲ្យនាំយកទៅព្យាបាលនៅមណ្ឌលព្យាបាលខ្លាកូនថ្មី ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឡែកម៉ូតូត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញ៕