You are currently viewing ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ និងមូលនិធិអតីតគ្រួសារកងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ និងមូលនិធិអតីតគ្រួសារកងរាជអាវុធហត្ថ

កំពត៖ រសៀលថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បាននាំយកថវិកាមូលនិធិមហាគ្រួសារ និងថវិការអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រគល់ជូនគ្រួសារ សពលោកវរសេនីយ៍ទោ ហ៊ីន ចាន់វាសនា នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្ត និងសពលោកអនុសេនីយ៍ត្រី ឡុង សារុន អតីតនាយការិយាលយ័សុខាភិបាល កងរាជអាវុធហត្ថខេត្តកំពត ដោយក្នុងមួយគ្រួសារទទួលបានថវិកា១.គ្រួសារសពលោកវរសេនីយ៍ទោ ហ៊ីន ចាន់វាសនា ទទួលបានថវិកាមូលនិធិមហាគ្រួសារលើផ្ទៃប្រទេស ចំនួន ២៤,៦៩៣,៥០០រៀល (ម្ភៃបួនលានហុកសិបប្រាំបួនយឺនបីពាន់ប្រាំរយរៀល)

២.គ្រួសារសព លោកអនុសេនីយ៍ត្រី ឡុង សារុន ទទួលបានថវិកាអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥,០០០,០០០រៀល(ប្រាំលានរៀល) ក្នុងពិធីលោកឧត្ដមសេនីយ៍ មេបញ្ជាការ បាននាំពាក្សផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជួយរំលែកទុក្ខដោយក្ដីក្រៀមក្រមចំពោះសពនាយទាហាន នាយទាហានរងដែលបានស្លាប់ក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិមាតុភូមិកន្លងមក ហេតុនេះហើយសូមឱ្យគ្រួសារសពយកថវិកាទាំងនេះទៅប្រកបមុខរបររកស៊ីឱ្យចំគោលដៅជៀសវាងយកថវិកានេះទៅចំណាយដោយខុសគោលដៅ។