បាត់ដំបងៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន នៅវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមប្រភពពត៌មានពី មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ឈិន សុភ័ក្រ្ត ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង
០២. ណាន ពោះ ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៣១ក្រាម
០២. ទូរស័ព្ទដៃចំនួន ០១គ្រឿង
០៣. កង់ចំនួន ០១គ្រឿង
០៤. កាបូប ចំនួន០១ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង កសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី។