ព្រះវិហារ៖ ព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារ កងរាជអាវុធហត្ថ ខែតុលា និងទិសដៅការងារ ខែវិច្ឆិការ ឆ្នាំ២០២១ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០៤/សណន/២០២០ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ស្តីពីការបំផុសចលនាប្រទ្បងប្រណាំងក្នុងកងរាជអាវុធហត្ថ ព្រមទាំងណែនាំគំរូរបាយការណ៍ការងារប្រឡងប្រណាំងប្រចាំឆ្នាំ២០២២។