កោះកុង៖ រសៀលថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២១ នៅសាលប្រជុំលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយនិងដាក់ផែនការមួយចំនួនមាន:
១.ផ្សព្វផ្សាយការងារការពារ និងត្រៀមកម្លាំងសម្រាប់ចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៨ និងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទ។
២.ប្រកាសសេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចជូននាយរងសេនាធិការ ទទួលខុសត្រូវលើការងារជំនាញនីមួយៗ ។
៣ .ផ្សព្វផ្សាយការងារផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានមេបញ្ជាការរង ប្រធានមន្ទីរទាំង៧ នាយរងសេនាធិការ នាយការិយាល័យជំនាញផងដែរ។