You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេច នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តការដឹកនាំដ៏ជោគជ័យក្នុងប្រវត្តិសាស្ត្រដ៏ឧត្តុងឧត្តម សម្រាប់កងយោធពលខេមរភូមិន្ទ និងប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន និងអភិវឌ្ឍ ប្រកបដោយសន្តិភាព និរន្តភាព និងភាពសម្បូរសប្បាយជារៀងរហូតទៅ។

សូម សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

សូម គោរពជូនពរពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស និងលោកជំទាវព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់