កំពង់ឆ្នាំង៖ នៅរសៀលថៃ្ងទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ បានដឹកនាំលោកនាយករងប្រធានមន្ទីរនាយទាហានមួយចំនួន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ត្រី យ៉ុន គា នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ។