ត្បូងឃ្មុំ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំនាយអាវុធហត្ថតាមការអញ្ជើញរបស់មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តតៃនិញ បានអញ្ជើញកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមពិភាក្សាបញ្ហាការទប់ស្កាត់ជំងឺកូវីដ-១៩ និងការឆ្លងដែនខុសច្បាប់របស់ជនជាតិបរទេស ក៏ដូចជាជនជាតិវៀតណាម តាមខ្សែបន្ទាត់ព្រំដែន។