You are currently viewing នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ផ្ញេីសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ផ្ញេីសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

យើងខ្ញុំទាំងអស់គ្នាមានសេចក្តីក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យបំផុត ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព នៅវេលាម៉ោង១០និង៣៦នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ការបាត់បង់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់ នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជា ដែលកន្លងទៅឯកឧត្តមបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

ខ្ញុំ និងភរិយា ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ សូមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព 

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តមបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

គោរពចូលរួមមរណទុក្ខពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស 

និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់