ស្វាយរៀងៈ នៅវេលាម៉ោង០៩ និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ផាន រតនា មេបញ្ជាការរងកងរាជអាវុហត្ថខេត្តស្វាយរៀង តំណាង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងសហការី រួមជាមួយអភិបាលក្រុងស្វាយរៀង បាននាំយកសម្ភារៈ ឧបភោគបរិភោគ មួយចំនួនដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី រួមមានៈ
០១. អង្ករចំនួន០២បាវ ដែលមានទម្ងន់១០០គីឡូក្រាម
០២. ស្ករស០២គីឡូ
០៣. ប៊ីចេង ចំនួន០២គីឡូ
០៤. ត្រីខចំនួន០២យួរ
០៥. ទឹកត្រី០២យួរ
០៦. មីចំនួន ០២កេះ
០៧. ទឹកដោះគោឆៅ ២ឡូ រួមជាមួយថវិកាចំនួន១០ម៉ឺនរៀល ទៅជូនក្រុមគ្រួសារកុមារីឈ្មោះ ឆុន ចាន់ណា អាយុ៧ឆ្នាំ ដែលមានឱពុកឈ្មោះ ឃឹម សុភា អាយុ៣៦ឆ្នាំមុខរបរធ្វើសែ្រ និងម្តាយ ឈ្មោះ ជូរ ចន្នី អាយុ៣៦ឆ្នាំមុខរបរកម្មករ រស់នៅភូមិចំបក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលរងគ្រោះដោយសារជនសង្ស័យឈ្មោះ ពេជ្រ សាធឿន អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកើតហេតុខាងលើ បានចាប់រំលោភ។
ក្នុងនោះដែរ លោក យូ ប៊ុននី អភិបាលក្រុងស្វាយរៀងក៏បានរួមចំណែកឧបត្ថម្ភរួមមានៈ
០១. ទឹកសុទ្ធចំនួន០២កេះ
០២. អំបិលចំនួន០២គីឡូ
០៣. ស្កសរចំនួន០២គីឡូ
០៤. សូរទឹកកក១
០៥. ចានដែក១ និងថវិកា១០មឺុនរៀល ជូនគ្រួសារជនរងគ្រោះផងដែរ។