ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងប្រគល់ថវិកាលើកទឹកចិត្តដល់ណណៈប្រតិភូ និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ចូលរួមប្រកួតវគ្គជម្រុះនៅប្រទេសបារ៉ែន ក្នុងក្រមខ័ណ្ឌពានរង្វាន់ទ្វីបអាស៊ី និងការចូលរួមប្រកួតពូល K វគ្គជម្រុះនៅប្រទេសជប៉ុន យុវជនអាយុក្រោម២៣ឆ្នាំ ពានរង្វាន់ទ្វីបអាស៊ី តាមរយៈការប្រកួតកម្ពុជាបានឈ្នះក្រុមបាល់ទាត់ប្រទេសហ្គាំ និងហុងកុង។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ប្រាក់លើកទឹកចិត្តចំនួន ១០ម៉ឺនដុល្លារ ថវិកាផ្ទាល់របស់លោនាយឧត្តមសេនីយ៍ ១ម៉ឺន ៥ពាន់ដុល្លារ, ថវិកា លោក ចាន់ តារា ហៅម៉េង (អតីតនាយអាវុធហត្ថ) ១ម៉ឺនដុល្លារ លោកឧកញ៉ា ឡេង ប្រុស ៥ពាន់ដុល្លារ សរុប១៣ម៉ឺនដុល្លារ។ ពិធីសំណេះសំណាល និងប្រគល់ថវិកា ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអគារ២០២០ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ប្រតិភូ និងកីឡាករជម្រើសជាតិ ៤៣នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៣,០២៣ដុល្លារ ក្នុងនោះផងដែរលោកនាយឧត្តមសេនីយ៍ បានឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លាបន្ថែម ដល់មន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជា ចំនួន ៤នាក់ ក្នុងម្នាក់ទទួលបាន ៥០០ដុល្លារ ។
សរុបថវិកា ១៣២,០០០ដុល្លារ (មួយសែនបីម៉ឺនពីរពាន់ដុល្លារ)។