You are currently viewing ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ប្រជុំផ្សព្វផ្សាយអំពីវិធានការនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ.១៩

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ប្រជុំផ្សព្វផ្សាយអំពីវិធានការនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ.១៩

ប៉ៃលិន៖ ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយអំពីវិធានការនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ.១៩ និងផ្សព្វផ្សាយផែនការការពារក្នុងពិធីបុណ្យឯករាជ្យជាតិ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។