You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ខៀវ សាវ៉ន

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ខៀវ សាវ៉ន

សៀមរាប៖ អង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប មានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ដោយលោកវរសេនីយ៍ទោ ខៀវ សាវ៉ន នាយទាហាននៃកងរាជអាវុធហត្ថខេត្ត បានទទួលមរណៈភាព នៅម៉ោង២០ និង៤០ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគពាធ។ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងដង្ហែរយកទៅបូជានៅវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប  នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្នុងនាមគ្រួសារនៃកងរាជអាវុធហត្ថ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តសៀមរាបទាំងអស់ ចូលរូមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបានចូលរួមបច្ច័យមួយចំនួនជូនដល់គ្រួសារសពសម្រាប់ដោះស្រាយទុក្ខលំបាក និងចាត់ចែងក្នុងកម្មវិធីបុណ្យសព ក្នុងនោះថវិកាដែលទទួលបាន ១៣,១៩០,០០០រៀល។