ឧត្តរមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងផ្សព្វផ្សាយស្តីពីការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ( ៣ការពារ ៣កុំ ) ។
ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភ មី ចំនួន ១៦៥កេសតូច ដល់នាយ នាយរង និងគ្រួសារអាវុធហត្ថ ចំនួន ១៦៥នាក់ សរុបថវិកា ៣,៧៩៥,០០០រៀល ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ។