ប៉ៃលិន៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ នួន ធុល មេបញ្ជាការរង ទទួលការងារភស្ដុភារ តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ប្រគល់ជូនលោកអនុសេនីយ៍ត្រី ទិត្យ ពេជ្រ ជំនួយការ ការិយាល័យជួញដូរមនុស្ស ដែលម្ដាយរបស់គាត់បានទទួលមរណៈភាពកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគេហដ្ឋានស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង ពិធីប្រគល់នេះធ្វើឡើងនៅទីបញ្ជាការខេត្ត។
តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តដល់មន្ត្រីក្រោមឱវាទ
- Post author:Sery Vutha
- Post published:November 11, 2021
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ