You are currently viewing វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

 

កណ្តាល៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ជំនួសមុខលោក មេបញ្ជាការខេត្ត បានអញ្ជើញ ដឹកនាំក្រុមការងារ ចុះសួសុខទុក្ខ និងនាំយកមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត នូវថវិកាចំនួន៥០០,០០០រៀល និង គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ប្រគល់ជូន លោកវរសេនីយ៍ត្រី ហេង ប្រុស ជំនួយការការិយាល័យបុគ្គលិក ដែលមានជំងឺបាក់ស្មងជើង(ឆ្វេង) កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។