ព្រះវិហារ៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃមួយកន្លែង ដោយគ្មានលិខិតអនុញ្ញាតស្ថិតនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ (ម្ចាស់រត់គេចខ្លួន)។
ក្រុមការងារបានដកហូតវត្ថុតាងបម្រើឱ្យរោងសិប្បកម្មមានតាបឈូសចំនួន ០១គ្រឿង, ម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង, ឌីណាម៉ូចំនួន ០១គ្រឿង, ឈើអារប្រភេទលេខ១(ផ្ចឹក) បង្គុំទ្វារ ចំនួន ៩៤សន្លឹក/ដើម ស្មើនឹង៤.២៩១ (បួនម៉ែត្រត្រីគុណពីររយកៅសិបមួយ)។
វត្ថុតាងល្មើសខាងលើយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ ដើម្បីអនុវត្តតាមនីតិវិធី។