You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត!

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត!

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទែប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត ដល់នាយទាហាននៃកងរាជអាវុធហត្ថទូទាំង២៥រាជធានី/ខេត្ត ឱ្យយល់ជ្រួតជ្រាបក្នុងការអនុវត្តតួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកស្នងការរង នាយ នាយរងការិយាល័យ វិទ្យាស្ថានកំបូល មជ្ឈមមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ និងមានភ្ជាប់តាមរយៈប្រព័ន្ធវីដេអូ Conference ទៅគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ផងដែរ។