ឧត្តរមានជ័យ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យដឹកនាំដោយលោកវរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងនៅរង្វង់មូលអន្លង់វេងស្ថិតនៅភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ហុង ធីតា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ និងចំនួន ២៧កញ្ចប់តូចស្មើនឹង ១៩៥.២២ក្រាមថ្លឹងទាំងថង់, ទូរស័ព្ទដៃ ០១គ្រឿង, ជញ្ជីងថ្លឹងសារធាតុញៀនចំនួន ០២, កាបូបស្ពាយចំនួន ០១ និងសម្ភារៈសម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។