ព្រៃវែង៖ នៅវេលាម៉ោង១២ និង ៣៥នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ២៧កញ្ចប់ ធំ៤កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, កែវសម្រាប់ជក់ថ្នាំចំនួន ២, ម៉ូតូចំនួន ១គ្រឿង, ឧបករណ៍ជក់ថ្នាំញៀន០២សម្រាប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី ។