ឧត្តរមានជ័យ៖ រសៀលថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំព្រៀងរបាយកាណ៍ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ។