ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅស្រី បាននាំយកបច្ច័យទេយ្យទាន របស់កងរាជអាវុធហត្ថទៅកាន់វត្តទេពរង្សី ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
បច្ច័យ និងទេយ្យទានបានមកពីការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថប្រមូលបានថវិកាចំនួន ១៧០លានរៀល។