លោកវរសេនីយ៍ឯក ទេព សុផាន់ណា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ តាមបណ្តាឣង្គភាពចំណុះ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រុមការងារបានត្រួតពនិត្យចប់ចំនួន ១ស្រុក និង៤ស្នាក់ការសន្តិសុខមានស្រុកឧភ្នំស្រួច, ស្នាក់ការសន្តិសុខវាលធំ, ស្នាក់ការសន្តិសុខ ៤០៣, ស្នាក់ការសន្តិសុខ គីរីរម្យ និងស្នាក់ការសន្តិសុខ ព្រះសុរាម្រិតកុសមៈ។