ឧត្តរមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានបើកចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តក្នុងម្នាក់ទទួលបានអាវរងា ១ ។ ដោយលែកនៅតាមមូលដ្ឋានក្រុង ស្រុក និងស្នាក់ការ ក៏បានធ្វើពិធីចែកអាវរងា ដល់នាយទាហាន នាយទាហានរង គ្រប់ៗគ្នាផងដែរ។